ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥--






ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ក្រសួងការពារជាតិ





