សម្តេច ឃួន សុដារី អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួ
AKP កូឡាឡាំពួ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ —







សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ នៅទីក្រុងកូឡាឡាំពួ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈពេលសម្តេចអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ។
រូបថត៖ រដ្ឋសភា





