ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការពារជាតិចិន
AKP ប៉េកាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥--




ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
រូបថត៖ ក្រសួងការពារជាតិ





