បងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌ១១ នៅវត្តទួលសង្កែ រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ --






បងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌ១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
រូបថត៖ សួស សាវី





