នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចូលរួមពិធីបើកវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង
AKP ប៉េកាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥--







ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមពិធីបើកវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅអឺរ៉ុប អាហ្វ្រិក អាស៊ី និងប្រទេសក្នុងតំបន់អាស៊ាន។
រូបថត៖ ក្រសួងកាពារជាតិ





