ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកាន់បិណ្ឌ វេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ --









ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ លោក និងលោកស្រីជាអភិបាល អភិបាលរងខណ្ឌទាំង១៤ និងមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





