សម្ដេច ឃួន សុដារី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនៃប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាតអន្តរសភាលើកទី៤៦ នៅម៉ាឡេស៊ី
AKP គូឡាឡាំពួ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ --






គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦។
គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សភាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ និង ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី។
រូបថត៖ រដ្ឋសភា





