សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥—













សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» ដែលត្រូវបានប្រារព្ធធ្វើនៅបីទីតាំង គឺនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម តំបន់អភិរក្សអង្គរ និងនៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
«ពិធីបួងសួងចម្រើនសេចក្តីសុខ» ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើន និងអភិវឌ្ឍជាលំដាប់។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





