ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុព័រទេព ក្នុងក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--









ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្តនៅវត្តសុព័ទេព ដែលស្ថិតនៅសង្កាត់សុព័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញអមដំណើរចូលរួមមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី។
រូបថត៖ AKP-កំពង់ស្ពឺ





