ឯកឧត្តម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) នៅទីស្តីការក្រសួង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ —









ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអ្នកស្រីបណ្ឌិត សាង លី (Sang Lee) នាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរវាងស្ថាប័នទាំងពីរនូវការងារអភិរក្សជីវចម្រុះ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក។
រូបថត៖ ក្រសួងកសិកម្ម





