សិក្ខាសាលាស្តីពីទឹក និងប្រាសាទ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥--








ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ហៅកាត់ COMAPA រៀបចំសិក្ខាសាលាស្តីពីទឹក និងប្រាសាទ ក្រោមការនិមន្តជាអធិបតីភាព ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ តំណាងព្រះប្រធាន COMAPA ព្រះសច្ចានុបាល នឿម វុទ្ធី លេខាធិការក្រុមប្រឹក្សា COMAPA និងដោយមានការនិមន្ត និងអញ្ចើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធចំនួន ១១០នាក់ ខណៈពិធីនេះបានធ្វើឡើងនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។
រូបថត៖ ឃុត សៅ





