សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅកោះកុង
AKP កោះកុង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ --








សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ខេត្តកោះកុង នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះមកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នានៅភូមិសាស្រ្តខេត្តកោះកុង ។
រូបថត៖ AKP-កោះកុង





