ពិធីប្រកាសខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
AKP ពោធិ៍សាត់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥—











ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួមខេត្តពោធិ៍សាត់។
ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបប្រមាណ ១ ៥៣០នាក់។
រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ





