AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ --










ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំជាមួយបណ្តាអង្គទូត និងតំណាងស្ថានទូតចំនួន ៤២ ប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ចំនួន ២០ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
នៅក្នុងឱកាសនៃជំនួបនោះ ក៏មានវត្តមានតំណាងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ចូលរួមផងដែរ។
រូបថត៖ ហុង ម៉េងឡុង