AKP កណ្តាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥--





ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការត្រៀមលក្ខណៈ សម្រាប់ការហោះហើរសាកល្បង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងក្រុមការងារ មន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
រូបថត៖ ស៊ិន សារ៉េត