ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពសពវីរកងទ័ព ប្រាក់ ពិសិដ្ឋ ដែលបានពលីក្នុងសមរភូមិ
AKP ក្រចេះ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥--






ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ វីរយោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិ សពត្រូវបានបញ្ជូនមកដល់ស្រុកកំណើត និងរៀបចំពិធីតាមប្រពៃណីសាសនាឥស្លាម ដោយក្រុមគ្រួសារ និងសាច់ញតិ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
រូបថត៖ ក្រសួងមុខងារសាធារណៈ





