ពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត និងការនិមន្តធម្មយាត្រាដើម្បីសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥--













សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងវត្តបទុមវតីរាជវរារាម រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃ សមណសិស្ស ១១០៩អង្គ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដោយមានវត្តមាន លោកជំទាវ កែ សួនសុភី ស សុខា ភរិយាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងការនិមន្តធម្មយាត្រា ដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងយោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរថៃ ឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព។
រូបថត៖ ខឹម សុវណ្ណារ៉





