លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អញ្ជើញបន្តគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី អនុសេនីយ៍ឯក ពោ វ៉ៃ នៅសង្កាត់វាលស្បូវ
AKP ភ្នំពេញ ថ្ងៃទី0៣ ខែសីហា ឆ្នាំ២០២៥--





លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញបន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃ នៃកងពលតូចលេខ៨ កងពលធំលេខ៣ ខេត្តព្រះវិហារ ដែល បានពលីក្នុងសមរភូមិភ្នំទ្រព្យ នារសៀលថ្ងៃទី0៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានសម្រេចផ្តល់ជូនដីទំហំ ៤.៥ម៉ែត្រគុណនឹង ១៥ម៉ែត្រ ដោយសាងសង់ផ្ទះថ្មីជូនមួយខ្នង ព្រមទាំងផ្តល់ជូននូវអាហារូបករណ៍ពីថ្នាក់ទុតិយភូមិ ដល់ថ្នាក់ឧត្តមសិក្សា ដល់កូនស្រីពៅ អាយុ ១៥ឆ្នាំ ដើម្បីអាចត្រឡប់មកសិក្សារៀនសូត្រឡើងវិញ។ លើសពីនេះទៅទៀត សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏នឹងផ្តល់ជូនក្របខណ្ឌកងយោធពលខេមរភូមិន្ទជូនដល់កូនស្រីច្បង អាយុ ២១ឆ្នាំ ដែលមានឧបនិស្ស័យចង់ក្លាយជានាយទាហានដូចឪពុកផងដែរ។
រូបថត៖ ទំព័រហ្វ៊េសប៊ុកសម្តេចធិបតី





