លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី លោកវរសេនីយ៍ត្រី លៀម សំពៅមាស និងសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង
AKP ភ្នំពេញ ថ្ងៃទី0៣ ខែសីហា ឆ្នាំ២០២៥--






លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី លោកវរសេនីយ៍ត្រី លៀម សំពៅមាស ជាមន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ នៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧៩៣ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី0៣ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង លើទីតាំងដីដែលពុកម៉ែបានចែកឱ្យ ជូនដល់ក្រុមគ្រួសារយុទ្ធជនពលី ព្រមទាំងពិនិត្យលទ្ធភាពដើម្បីបញ្ចូលក្របខណ្ឌនគរបាលការពារព្រំដែនគោកជូនដល់លោកស្រី យ៉ុន សុភក្ត្រ ដែលត្រូវជាភរិយា និងផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជូនដល់កូនស្រីយុទ្ធជនពលី ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិផងដែរ។
រូបថត៖ ទំព័រហ្វ៊េសប៊ុកសម្តេចធិបតី





