ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដឹកនាំមន្ត្រីច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥--








ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដែលប្រារព្វធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) វិស័យមហាផ្ទៃ និងកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល។
រូបថត៖ ក្រសួងមហាផ្ទៃ





