លោកជំទាវបណ្ឌិត ស្ត្រីទី១នៃកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា នៅស្រុកអង្គស្នួល ខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥—






លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ និងសម្រេចរៀបចំកសាងផ្ទះថ្មីមួយខ្នងជូន ដេីម្បីផ្តល់ជាទីជម្រកសមរម្យ និងជាការដឹងគុណនៃការលះបង់របស់យោធិនពលីដេីម្បីការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
រូបថត៖ ទំព័រហ្វ៊េសប៊ុកសម្តេចធិបតី





