AKP តាកែវ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥—








លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី នាយចំណង់ ម៉ៅ ស៊ា ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ២០២៥នេះ ដែលជាយោធិនពលីក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរៈសេនាតូចលេខ៣៨២ និងសម្រេចរៀបចំកសាងផ្ទះថ្មីមួយខ្នងជូន ដេីម្បីផ្តល់ជាទីជម្រកសមរម្យ និងជាការដឹងគុណនៃការលះបង់របស់យោធិនពលីដេីម្បីការពារបូរណភាពទឹកដី។
រូបថត៖ ទំព័រហ្វ៊េសប៊ុកសម្តេចធិបតី