ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តប្រចាំនៅប្រទេសកូរ៉េខាងត្បូងដង្ហែរក្បួនដើម្បីអបអរសាទរសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ –











នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) នាសប្តាហ៍នេះពិតជាខុសប្លែកពីសប្តាហ៍មុនៗ ដោយនៅល្ងាចថ្ងៃទី០២ខែសីហា ឆ្នាំ២០២៥នេះ មានក្រុមយុវជន មួយក្រុមមានគ្នាប្រមាណ ១០០០នាក់ បានដង្ហែក្បួន ដើម្បីអបអរសាទរសន្តិភាព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិមាតុភូមិ ព្រមទាំងគោរពអរគុណចំពោះវីរកងទ័ពដែលបានការពារបូរណភាពទឹកដី។
ក្បួនបានចាប់ចេញពីមុខវត្តឧណ្ណាលាមឆ្ពោះទៅមុខព្រះបរមរាជវាំង ជាមួយការស្រែកបំពងសម្លេង «កម្ពុជាចង់បានសន្តិភាព អរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន និងអរគុណវីរកងទ័ព»។
រូបថត៖ សិរី ឧត្តម និង គល់ រ៉េននី





