យុវជន-យុវនារី និងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ --









ក្រុមយុវជន យុវនារី រួមទាំងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាដើម្បីសម្តែងពីទឹកចិត្តគាំទ្រវីរកងទ័ពជួរមុខ អមដោយទង់ជាតិកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព» នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញភាពឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង។
រូបថត៖ សិរី ឧត្តម





