ឯកឧត្ដម នេត្រ ភក្ត្រា អនុញ្ញាតជូនសមាគម មឿង យីផល្លី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥--





ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន អនុញ្ញាតជូនលោក មឿង សុន និងសហការី នៃសមាគម មឿង យីផល្លី ដែលមានទីស្នាក់ការនៅប្រទេសបារាំង ដែលបានបង្កើត និងឧបត្ថម្ភបណ្ណាល័យមឿង យីផល្លី សម្រាប់ការស្រាវជ្រាវសៀវភៅ និងសិក្សាភាសាអង់គ្លេស ខ្មែរ បារាំងដោយឥតគិតថ្លៃជូនដល់កុមារនៅក្រុងតាខ្មៅ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ឡុង ដេវីត





