ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធព្រុយណេ
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦—







ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lt. Col. Ramli Abd Hadis ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធព្រុយណេ នៅសណ្ឋាគារ សាន់អ៊ែម៉ូន នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
រូបថត៖ លន ហ្សាឌីណា





