លោកជំទាវ សេង វណ្ណសាយ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងធនធានទឹក និងឧតុនិយម
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្ហាញអំពីដំណើរការនៃការវិភាគយេនឌ័រ និងការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៦-២០៣០។

គោលបំណងនៃកិច្ចប្រជុំនេះ រៀបចំឡើងគឺបង្ហាញអំពីដំណើរការនៃការរៀបចំការវិភាគយេនឌ័រ ព្រមទាំងប្រមូលនូវអនុសាសន៍ និងមតិយោបល់កែលម្អបន្ថែមលើដំណើរការ និងវិធីសាស្ត្រក្នុងការរៀបចំការវិភាគយេនឌ័រ ក្នុងន័យតម្រង់ទិសយ៉ាងមានប្រសិទ្ធភាពដល់ការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ សម្រាប់ឆ្នាំ២០២៦-២០៣០ ខាងមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសយេនឌ័រ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕ ដោយ៖ ពេជ្រ


សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





