សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦—








សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង បណ្តាញទូរគមនាគមន៍ ស្មាតហ្វូន ឧបករណ៍ឆ្លាតវៃ កុំព្យូទ័រ Cloud Data និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), 5G, Internet of Things (IoT) និងប្រព័ន្ធប្រតិបត្តិការ HarmonyOS។
រូបថត៖ គល់ រ៉េននី





