ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៤របស់ខ្លួន ដោយមានរបៀបវារៈសំខាន់ៗមួយចំនួនលើកយកមកពិនិត្យ និងពិភាក្សា
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមវង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកសាមុត សូធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្តលោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុជាច្រើនរូប ។

កិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤នេះ មានរបៀបវារៈសំខាន់ៗមួយចំនួន ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំវិសាមញ្ញានេះរួមមាន៖
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ លើកទី១០។
-ពិនិត្យ ពិភាក្សា និងអនុ ម័តសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិល (២០២៧- ២០២៩)របស់រដ្ឋបាលខេត្តព្រះសីហនុ។
-សេចក្តីរាយការណ៍ អំពីផែនការថវិការបស់រដ្ឋ បាលខេត្តព្រះសីហនុ ឆ្នាំ២០២៧ ក្រោយកែ សម្រួលតាមក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-ពិនិត្យ និងអនុម័តបញ្ជីគម្រោងវិនិយោគជាអាទិភាពដែលគ្រោងប្រើ ប្រាស់ថវិកាខេត្ត។


បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុម ប្រឹក្សាខេត្តបានថ្លែងបើកកិច្ចប្រជុំ ស្មើឱ្យមន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវចេះរៀបចំចងក្រងអនុវត្តកម្មវិធី ៣ឆ្នាំរំកិលរបស់ខ្លួនទៅតាមផែនការឆ្នាំនីមួយៗ ជាពិសេសត្រូវជ្រើសរើសគម្រោងណាដែលមានអទិភាពខ្ពស់យកមកដាក់អនុវត្តមុនសម្រាប់ឆ្នាំបន្ដបន្ទាប់ ដើម្បីធានាដល់ការគ្រប់ គ្រង ការកែលម្អឱ្យមានគុណភាព ប្រសិទ្ធភាពខ្ពស់ក្នុងការងាររបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវតាមផែនការឆ្នាំនីមួយៗដើម្បីធានាថា ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួនដែលបានលើក យកមកពិនិត្យ និងធ្វើការពិភាក្សានាពេលនេះ ប្រព្រឹត្តទៅតាមផែនការ និងប្រតិទិនការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ ៕
ដោយ ងូ សុមុនី





