វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ឆ្នាំ២០២៥ នៅខណ្ឌបឹងកេងកង
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥--






លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ឆ្នាំ២០២៥ នៅខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី លោក ហួត ហៃ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





