ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅទីក្រុងញូវយ៉ក
AKP ញូវយ៉ក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥—



ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។
រូបថត៖ ក្រសួងការបរទេស





