សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរ និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស
AKP កូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយសុវត្ថិភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ អាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





