រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយគ្រប់ប្រភេទ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ --







ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីទទួលអំណោយគ្រប់ប្រភេទជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





