រដ្ឋបាលខេត្ត រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា" ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥—















រដ្ឋបាលខេត្ត អង្គភាព មន្ទីរចំណុះ រៀបចំពិធីទូងស្គរ គោះរគាំង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអបអរសាទរការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង។
សូមបញ្ជាក់ថា "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។
រូបថត៖ ក្រុមការងារ AKP និងមន្ទីរព័ត៌មានតាមបណ្តាខេត្ត





