សន្និសីទសារព័ត៌មាន ស្តីពី «តស់! ទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥–




ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតី សន្និសីទសារព័ត៌មាន ស្តីពី «តស់! ទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
សន្និសីទនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ពីគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ។
រូបថត៖ ហុង ម៉េងឡុង





